Saturday, April 16, 2016

ទ្វាមហារំដោះឬទ្វាបើកផ្លូវឈាមដែលជាក្បាច់សាហាវបំផុត ត្រូវបានបង្ហាញដោយលោកគ្រូរស់ សេរី នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្គាន្តឆ្នាំ២០១៦

ទ្វាមហារំដោះឬទ្វាបើកផ្លូវឈាមដែលជាក្បាច់សាហាវបំផុត ត្រូវបានបង្ហាញដោយលោកគ្រូរស់ សេរី នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្គាន្តឆ្នាំ២០១៦ !!
ដោយឆ្លើយតបតាមការសំណូមពរ របស់ទស្សនិជនទាំងអស់ លោកគ្រូ រស់ សេរី ដែលជាគ្រូបង្ហាត់យុទ្ធគុនបុរាណខ្មែរមួយរូបដែលមានវ័យចំណាស់ម្នាក់ មកពីសាលាគុនល្បុក្តតោអង្គរមានប្ញទ្ធិ៍ ភូមិទទា,សង្កាត់ក្របីរៀល, ក្រុងសៀមរាបអង្គរ បានបង្ហាញក្បាច់ពិសេសខ្លះដែលស្ថិតនៅក្នុងទ្វាគុនទី១៣ ដែលបុរាណឲ្យឈ្មោះថា ទ្វាមហារំដោះ ឬទ្វាបើកផ្លូវឈាម ដល់បងប្អូនប្រជាពលរដ្ឌខ្មែរនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្គាន្តឆ្នាំ២០១៦ ។

លោកគ្រូបានបញ្ជាក់ផងដែលថា ក្បាច់ទាំងអស់នេះគឺជាស្នៀតដែលកំពូលនឹងសាហាវបំផុត ដែលគេប្រើសម្រាប់រំដោះខ្លួនចេញពីសត្រូវនៅពេលដែលកម្លាំងយើងចុះខ្យោយ ហើយត្រូវបានសត្រូវព័ទ្ធជុំវិញខ្លួន។ សព្វថ្ងៃយើងអាចយកមកសម្រាប់ការពារឬរំដោះខ្លួនពេលដែលសត្រូវប្រើកាំភ្លើង ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម!

0 comments:

Post a Comment